Category Archives: Local News

នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ចុះ MoU ជាមួយនឹងក្រុមហ៊ុនឯកជនឥណ្ឌា ដើម្បីរួមគ្នា…

(ភ្នំពេញ)៖ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដោយទទួលបានការអនុញ្ញាតពី នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង ការពារជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនឯកជនឥណ្ឌា ប៉ូលី បាយអូនិក វើលដ៍ ឯ.ក ដែលជាក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍនិងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ និងឈានឆ្ពោះទៅដល់ការបង្កើតបាននូវបណ្ដុំនៃក្រុមហ៊ុននវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតផងដែរ។ ក្រោមកិច្ចសហការនេះ មិនកំណត់ត្រឹមនាយទាហានក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក៏ប៉ុន្តែនាយទាហានក្នុងជំនាញអភិវឌ្ឍន៍ទូទាំងកងយោធពលខេមរភូមិន្ទដែលពាក់ព័ន្ធ នឹងទទួលបានអត្ថប្រយោជន៍ពិកិច្ចសហការនេះ ដូចជា អាចចូលរួមអនុវត្តគម្រោងពិតៗជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុន ទទួលបានការបណ្តុះបណ្តាលជំនាញកសិកម្មការគ្រប់គ្រងមន្ទីរពិសោធន៍ពូជដំណាំ-សត្វ-រុក្ខជាតិ ទទួលបានការធ្វើកសិកម្មកិច្ចសន្យា ជំនាញគ្រប់គ្រងកសិដ្ឋានធំៗ ជាដើម លក្ខខណ្ឌទាំងនេះនឹងផ្ដល់ឱកាសឱ្យនាយទាហានក្រេបយកចំណេះជំនាញ និងបទពិសោធន៍ពីអ្នកជំនាញរបស់ក្រុមហ៊ុន បែបនេះ អាចជួយបង្កើនទេពកោសល្លដល់កងទ័ពលើផ្នែកសិកម្ម ជាពិសេសបច្ចេកវិទ្យាកសិកម្មឈានមុខ ដែលពិភពលោកបាននឹងកំពុងអនុវត្ត ប្រកបដោយនិរន្តភាព និងចីរភាព។ បើតាមឧត្តមសេនីយ៍ទោ […]