(ភ្នំពេញ)៖ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ ដោយទទួលបានការអនុញ្ញាតពី នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួង
ការពារជាតិ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនឯកជនឥណ្ឌា ប៉ូលី បាយអូនិក វើលដ៍ ឯ.ក ដែលជាក្រុមហ៊ុនបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា ក្នុងគោលបំណងរួមគ្នាសិក្សាស្រាវជ្រាវអភិវឌ្ឍនិងលើកកម្ពស់កសិកម្ម កសិ-ឧស្សាហកម្ម កងយោធពលខេមរភូមិន្ទ និងឈានឆ្ពោះទៅដល់ការបង្កើតបាននូវបណ្ដុំនៃក្រុមហ៊ុននវានុវត្តន៍បច្ចេកវិទ្យាកសិកម្ម។
ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ និងមានការអញ្ជើញចូលរួមដោយ នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតផងដែរ។

ក្រោមកិច្ចសហការនេះ មិនកំណត់ត្រឹមនាយទាហានក្នុងនាយកដ្ឋានអភិវឌ្ឍន៍ ក៏ប៉ុន្តែនាយទាហានក្នុងជំនាញអភិវឌ្ឍន៍ទូទាំងកងយោធពលខេមរភូមិន្ទដែលពាក់ព័ន្ធ នឹងទទួលបានអត្ថប្រយោជន៍ពិកិច្ចសហការនេះ ដូចជា អាចចូលរួមអនុវត្តគម្រោងពិតៗជាមួយនឹងបុគ្គលិករបស់ក្រុមហ៊ុន ទទួលបានការបណ្តុះបណ្តាលជំនាញកសិកម្មការគ្រប់គ្រងមន្ទីរពិសោធន៍ពូជដំណាំ-សត្វ-រុក្ខជាតិ ទទួលបានការធ្វើកសិកម្មកិច្ចសន្យា ជំនាញគ្រប់គ្រងកសិដ្ឋានធំៗ ជាដើម លក្ខខណ្ឌទាំងនេះនឹងផ្ដល់ឱកាសឱ្យនាយទាហានក្រេបយកចំណេះជំនាញ និងបទពិសោធន៍ពីអ្នកជំនាញរបស់ក្រុមហ៊ុន បែបនេះ អាចជួយបង្កើនទេពកោសល្លដល់កងទ័ពលើផ្នែកសិកម្ម ជាពិសេសបច្ចេកវិទ្យាកសិកម្មឈានមុខ ដែលពិភពលោកបាននឹងកំពុងអនុវត្ត ប្រកបដោយនិរន្តភាព និងចីរភាព។

បើតាមឧត្តមសេនីយ៍ទោ អ៊ុក ហឿនពិសី នាយក នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ បានថ្លែងថា៖ «នាយកដ្ឋានអភិវឌ្ឍន៍ មានទស្សនៈវិស័យជំរុញ និងលើកកម្ពស់ផលិតភាពផលិតកម្មកសិកម្មកងទ័ព សំដៅធ្វើឱ្យអង្គភាពមួយមានផលិតមួយ ស្របតាមគោលនយោបាយ ភូមិមួយ ផលិតផលមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។ កិច្ចការអភិវឌ្ឍន៍ជាដំណើរវែងឆ្ងាយ មិនអាចសម្រេចបានតែមួយថ្ងៃទេ បើទោះបីវាជារឿងពិបាក ក៏ប៉ុន្តែនាយកដ្ឋានត្រូវតែពុះពារធ្វើឱ្យបានសម្រេច ការណ៍នេះ នាយកដ្ឋានមិនអាចដើរតែម្នាក់ឯងឡើយ ដូចនេះត្រូវការចាំបាច់ណាស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ»។
លោកបានបន្តថា «ភាពជាដៃគូរបស់យើងខ្ញុំ ជាមួយក្រុមហ៊ុន ប៉ូលីបាយអូនិក វើលដ៍ ឯ.ក នឹងផ្ដល់ឱ្យទាហានយើងអាចពង្រីកចំណេះដឹងរបស់ពួកគេលើវិស័យកសិកម្ម និងបច្ចេកទេសកសិកម្មទីផ្សារផលិតផលកសិកម្មតាមរយៈការជំរុញវិស័យកសិ-ឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ កសិកម្មកិច្ចសន្យា ដែលនឹងចូលរួមបង្កើនផលិតផលជាតិ និងជួយសម្រួលបានមួយផ្នែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្នែកទីផ្សារ និងជាច្រើនទៀត ជាជំហានៗតាមផែនការដែលយើងបានឯកភាពគ្នា»។

នាយឧត្តមសេនីយ៍ មាស ថង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយរដ្ឋមន្ត្រីលើការងារនាយកដ្ឋានអភិវឌ្ឍន៍ បានមានមតិបូកសរុប និងផ្ដាំផ្ញើដល់នាយកដ្ឋានអភិវឌ្ឍន៍បាននិងកំពុងតែដើរលើផ្លូវត្រឹមត្រូវលើវិស័យកសិកម្ម បើផ្អែកតាមតួនាទីភារកិច្ចរបស់នាយកដ្ឋាន មួយវិញទៀត ប្រសិនបើយើងក្រឡេកមើលប្រទេសជិតខាង តួយ៉ាងព្រះរាជាណាចក្រថៃឡង់ដ៍ កងទ័ពបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យកសិកម្មតាមរយៈការបង្កើតតំបន់កសិកម្មគំរូ និងបង្ហាត់បង្ហាញ កែប្រែទីស្ថានដីគ្មានគុណភាពកសិកម្មទៅជាតំបន់កិសកម្មចម្រុះ តំបន់កសិទេសចរ គ្រប់អង្គភាពទ័ពទាំងអស់នៅក្នុងប្រទេសថៃ សុទ្ធតែមានជំនាញកសិកម្មនិងតំបន់កសិកម្មធំៗទំនើប។

«ចំណែកប្រទេសវៀតណាម ក៏ដូចគ្នានឹងប្រទេសថៃដែរ ចំណូលពីវិស័យកសិកម្មកងទ័ពប្រជាជនវៀតណាម បានចូលរួមចំណែកមួយផ្នែកដល់ ផលិតផលក្នុងសរុបរបស់ប្រទេសគេ ជាពិសេសការកែច្នៃលើផលិតផលវារីវប្បកម្ម។ ប្រទេសទាំងពីរនេះ ក៏ធ្លាប់ទទួលយកសិក្ខាកាមពីនាយកដ្ឋានអភិវឌ្ឍន៍ ទៅបណ្តុះបណ្តាលលើវិស័យកសិកម្មផងដែរ។ ឆ្ងាយពីប្រទេសយើងបន្តិច ក៏ប៉ុន្តែស្ថិតនៅក្នុងទ្វីបអាស៊ីដូចគ្នា ផ្អែកតាមប្រវត្តិសាស្ត្រ ការលេចឡើងនៃភាពរីកចម្រើនវិស័យឧស្សាហកម្មធុនធ្ងន់ និងបច្ចេកវិទ្យាឈានមុខលំដាប់ពិភពលោករបស់សាធារណរដ្ឋប្រជាមានិតចិនដូចដែលយើងបានដឹង និងឃើញសព្វថ្ងៃនេះក៏ងើបចេញពីការពង្រឹងវិស័យកសិកម្មនេះជាមុនផងដែរ»។ នេះជាការលើកឡើងបន្ថែមរបស់នាយឧត្តមសេនីយ៍ មាស ថង។

នាយឧត្តមសេនីយ៍ មាស ថង បានលើកឡើងថា ពិធីចុះអនុស្សារណៈរវាងនាយកដ្ឋានអភិឌ្ឍន៍ និងក្រុមហ៊ុនប៉ូលីបាយអូនិក នាថ្ងៃនេះ គឺជាឧទាហរណ៍ដ៏ប្រសើរមួយបង្ហាញពីកិច្ចសហការរវាងកងទ័ព និងវិស័យឯកជន ឆ្ពោះទៅរកការរួមបញ្ចូលគ្នាដើម្បីបង្កើនផលិតផលជាតិ និងពង្រីកទីផ្សារតាមរយៈការជំរុញពីកសិកម្មទៅជាកសិ-ឧស្សាហកម្មកែច្នៃ និងវេចខ្ចប់ សម្រាប់ផ្គត់ផ្គង់ទាំងក្នុងប្រទេស និងនាំចេញ។
ដូចនេះ នាយឧត្តមសេនីយ៍ មាស ថង បានស្នើដល់ដៃគូទាំងពីរសូមសហការគ្នាជិតស្និទ្ធធ្វើការផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍កសិកម្ម ជំរុញផលិតភាពផលិតកម្មកសិកម្មកងទ័ព និងពង្រីកការធ្វើកសិកម្មកិច្ចសន្យា និងប្រមូលទិញមកវិញ។
នាយឧត្តមសេនីយ៍ ជឿជាក់យ៉ាងមុតមាំថា កិច្ចការងារនេះទទួលបានជោគជ័យនឹងផ្តល់នូវផ្លែផ្កាជាប្រយោល ០៤យ៉ាង ទី១៖ មូលធនមនុស្ស ទី២៖ ដៃគូយុទ្ធសាស្ត្រ ទី៣៖ ទីផ្សារ និងទី៤៖ សេដ្ឋកិច្ច៕

































Source From Freshnews : https://freshnewsasia.com/index.php/en/localnews/359598-2024-09-27-10-36-04.html


It’s really a nice and useful piece of information. I am glad that you shared this useful info with us. Please keep us informed like this. Thank you for sharing.
I like the valuable information you provide in your articles. I will bookmark your blog and check again here regularly. I’m quite certain I will learn lots of new stuff right here! Best of luck for the next!
Nice post. I was checking constantly this blog and I am inspired! Extremely helpful info specially the closing phase 🙂 I deal with such info a lot. I was looking for this certain information for a long time. Thank you and good luck.
Greetings! Quick question that’s entirely off topic. Do you know how to make your site mobile friendly? My weblog looks weird when browsing from my apple iphone. I’m trying to find a template or plugin that might be able to correct this issue. If you have any recommendations, please share. Many thanks!